កាលពីថ្ងៃទី៩ ខែធ្នូ មានយុទ្ធនាការជាតិមួយត្រូវបានសម្ភោធ ដែលវាជាកម្មវិធីមួយសម្រាប់ការបង្ការអំពើហិង្សាក្នុងគ្រួសារក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះគឺជាចំណែកមួយនៃគោលនយោបាយរបស់ក្រសួងកិច្ចការនារីប្រចាំកម្ពុជា ហើយត្រូវបានតាក់តែងឡើងដោយអង្គការ ភីស.អេន.ឌេវេឡបមិន (Peace and Development) ជាអង្គការមិនមែនរដ្ឋាភិបាលអេស្ប៉ាញ ក្រោមការណែនាំពីគណៈកម្មាធិការមួយ, ជាមួយនឹងការជ្រោមជ្រែងនៃក្រសួងកិច្ចការនារី និងការសហការរបស់អង្គការ ជី.អាយ.ហ្សិត, អង្គការ ភី.ហ្វរ.ភី, អង្គការ យូ.អិន.អែហ្វ.ភី.អេ, និងភ្នាក់ងារអេស្ប៉ាញសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ (AECID) ជាអ្នកឧបត្ថម្ភធំ។ យុទ្ធនាការនេះក៏ត្រូវបានគាំទ្រដោយក្រុមអង្គការធំៗនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិផ្សេងទៀតផងដែរ ដែលក្នុងនោះមានអង្គការយូ.អិន.វឺ.មិន ជាដើម។